~
ភ្នំពេញ: កាលពីម្សិលមិញនេះ មហាជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលក្រសួងសុខា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា
~
បានប្រកាសឈ្មោះបេក្ខភាពដែលជាជ័យលាភីអ្នកចាក់វ៉ាក់សាំងបានលុយដោយនឹងត្រូវទទួលបានទឹកប្រាក់រង្វាន់ចំនួន៥លានរៀលពីសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
~
សូមរំលឹកផងដែរថា នាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១កន្លងទៅ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលានត្រូវទទួលបានទឹកប្រាក់រង្វាន់ចំនួន៥លានរៀល ហើយដែលមានអត្តសញ្ញាណដូចខាងក្រោម៖
ជ័យលាភីអ្នកចាក់វ់ាក់សាំងលេខរៀងទី១លាន
~
- លោក ប៉ាន់ សុវណ្ណរិទ្ធិភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
- មានមុខរបរ: ជាអ្នកលក់ដូរតាមហាង
- បានទៅចាក់វ៉ាក់សាំងនៅសាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជ ធានីភ្នំពេញ
- មានភរិយា ជាស្ត្រីមេផ្ទះនិងមានកូន ៣នាក់ (ស្រី១ ប្រុស ២)។
~
ទន្ទឹមនិងនេះចំពោះរង្វាន់ នឹងត្រូវប្រគល់ជូនដល់ម្ចាស់ជ័យលាភីនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធាន គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) ដោយលោកជំទាវនឹងនាំយកថវិកាចំនួន ៥ លានរៀល
~
ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអំ ណោ យ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ទីមួយលាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕
~