ស្អាតណាស់!!ឱក សុគន្ធកញ្ញាបង្ហោះរូបគ្រងឈុតប្រពៃណីទាំងគ្រួសារសម្រាប់ទទួលទេវតាឆ្នាំថ្មីថែមទាំងនិយាយទៀតថា…

ភ្នំពេញ៖ មុននេះបន្តិច កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយបានបង្ហោះបង្អួតរូបភាពមួយចំនួនដោយគ្រងនូវឈុតបែបប្រពៃណីជាមួយគ្រួសារ ដែលមើលទៅពិតជាស្រស់ស្អាតមែនទែន។

ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីកាន់តែកៀកមកដល់ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស​រូបនេះ បានបង្ហោះកម្រងរូបភាពជាច្រើនសន្លឹកជាមួយនឹងស្វាមី និងបុត្រាជាទីស្រលាញ់ដែលមានឈ្មោះហៅក្រៅថា ឆលី។

យ៉ាងណាមិញ ក្នុងរូបភាពនោះផងដែរយើងសង្កេតឃើញអ្នកនាង និងគ្រួសារបានគ្រងនូវឈុតបែបប្រពៃណីបុរាណ អមជាមួយ Caption ផ្អែមល្ហែមត្រៀមទទួលទេវតាឆ្នាំថ្មីជាមួយគ្រួសារ។

ក្នុង Caption នោះអ្នកនាងបានសរសេរថា៖យប់នេះត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី ជុំគ្រួសារតូច។ ពួកយើងទាំងអស់គ្នាសូមបួងសួងទេវតាឆ្នាំថ្មី សូមជួយតាមថែរក្សាប្រជាជនខេមរា ទទួលបានសុខសុវត្ថិភាព មានសុខភាពល្អរឹងមាំ ជោគជ័យគ្រប់វិស័យ មានសុភមង្គល សេចក្តីសុខ យកឈ្នះជំងឺដ៏កាចសាហាវឆាប់ៗនេះ ។ ៣កុំ ៣ការពារ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔