នៅក្នុងនោះដែរ ទូរទស្សន៍ជាតិកម្ពុជា ទទក ក៏បានផ្សាយផ្ទាល់ ទាំងក្នុង ទូរទស្សន៍ និង Liveតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិ ដែលមានកំណើនអ្នកមើលឡើងដល់ ១៤ម៉ឺននាក់ឯណោះ ដែលជាចំនួនមួយ សឹងនឹកស្មានមិនដល់ ថាមានមនុស្សមើលទស្សនា ការឡាយវីដេអូ មហាសង្ក្រាន្តឆ្នាំថ្មីច្រើនដល់ម្លឹង។
អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត គឺតួអង្គ ដែលដើរតួជា ទេវធីតាមួយព្រះអង្គ ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាមហាព្រហ្ម ពិតជាមានមុខមាត់ស្រស់ស្អាត ស្រគត់ស្រគំ សាកសមនឹងដើរតួ ជាទេវធីតា យ៉ាងពិតប្រាកដមែន ជាមួយនឹង ចរិតលក្ខណៈសុភាព និងកែវភ្នែកដ៏ស្រទន់ ថែមទៀត។
ជាពិសេស នៅក្នុងវីដេអូទេវតាមហាសង្ក្រាន្តនេះទៀតសោត គឺមានលក្ខណៈស្អាត ត្រជាក់ភ្នែក ខុសប្លែកពីកាលពីមុនឆ្ងាយ អមជាមួយនឹង សកម្មភាពរបស់តួអង្គ ជាទេវតាទាំងអស់ កាន់តែញ៉ាំង ឲ្យ វីដេអូមួយនេះ មានការចាប់អារម្មណ៍ និងកោតសរសើរ ពីមហាជន លើការតាក់តែង រៀបចំ ឲ្យក្លាយជាវីដេអូដ៏ល្អមួយ។
នេះបើនិយាយពីជំនាញរបស់កញ្ញា សាន់ កុសុមៈ Kosamak san គឺកញ្ញាធ្លាប់បានសម្តែងរឿងជាច្រើនផងដែរ ក្នុងនោះមានរឿងដល់ល្បីល្បាញមួយរឿងនគរមាសដែលបានចាក់បញ្ជាំងនៅលើបណ្តាញទូរទស្សន៍CTN ហើយក្នុងរឿងនេះផងដែរ កញ្ញាដើរតួយ៉ាងពិសេសនោះគឺជាតួឯកស្រីក្នុងរឿងតែម្តង។
កញ្ញាបាននិយាយទៀតថា កញ្ញាមិនមែនថតតែមួយរឿងនោះទេគឺកញ្ញាគឺថតរឿងច្រើនមកហើយតែបើនិយាយពីរឿងដែលកញ្ញាដើរជាតួឯកស្រីនោះគឺមាន៣រឿងធំៗគឺ រឿងនគរមាស រឿងLast Long In Love និងរឿងមួយទៀតគឺរឿងដើមរលួសមាសរឿងទាំងអស់សុទ្ធតែធ្លាប់អង្រួនបេះដូងនាក់គាំទ្រជាខ្លាំងណាស់ព្រោះរឿងទាំងសុទ្ធតែជារឿងប្រចាំទូរទស្សន៍CTN និងផលិតកម្មLD Picture តែម្តង៕
