~
ខេត្តព្រះវិហារ : មន្ទីរសុខាភិបាលខេត្តបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ជាស្រ្តីម្នាក់នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដែលអ្នកជំងឺរូបនេះមានមុខរបរលក់បាយនិងបបរនៅគល់ស្ពានពោធិ។ ស្រ្តីរូបនេះមាន ឈ្មោះ កែវ ឧស្សាហ៍ រស់នៅភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។
~
ដោយឡែកតាមរយតាមរយៈគណនេយ្យហ្វេសបុកនារីខាងលើ ដែលមានឈ្មោះថា Oun Ka បានរៀបរាប់ដំណើររឿងយ៉ាងដូច្នេះថា៖ ព្រះវិហារថ្ងៃទី 12/04/2021 តេស្តលើកទី5 ទើបដឹងថាវិជ្ជមាន
ជាដំបូងនាងខ្ញុំ កែវ ឧស្សាហ៍ (ស្រីកា) សុំទោសទុកជាមុនដល់បងប្អូនទីរួមខេត្តព្រះវិហារ ដែលជាករណីទី១
~
ក្នុងការមានផ្ទុកមេរោគកូវិត ដោយខ្លួនឯងផ្ទាល់ក៏សឹងតែមិនជឿថាខ្លួនមានវិជ្ជមានដែល ព្រោះថាមុនហ្នឹងមកខេត្តហ្នឹង ខ្ញុំបានចត្តាឡីស័កនៅភ្នំពេញ ម្តងហើយ ហើយក៏បានពិនិត្យសំណាក និង ធ្វើតេស្ត ៤ ដង ហើយ គឺអវិជ្ជមានរហូត ហើយនៅថ្ងៃទី 06/04/2021 ហ្នឹងខ្ញុំបានពិនិត្យសុខភាព១តួរខ្លួន ទាំងក្នុងខ្លួននិងក្រៅខ្លួនរួចហើយលទ្ធផលគឺល្អ មុនហ្នឹងមក
~
ថ្ងៃ06 ខែមេសា ឆ្នាំ2021 ក៏ជាយប់ដែលខ្ញុំមកខេត្តដែល ខ្ញុំមកដល់គឺម៉ោង១យប់ (ខ្ញុំមកមុនគេបិតផ្លូវមិនមែនគេបិតផ្លូវហើយបានលួចមកទេ ) ពេលមកដល់ខ្ញុំនៅតែក្នុងផ្ទះទេមិនបានដើរទៅណាទេ រហូតដល់មកធ្វើចត្តាស័ក និងមកសម្រាកពេទ្យនេះ
ហើយខ្លួនខ្ញុំក៏តែងតែងប្រយ័ត្ននិង ប្រកាន់ភ្ជាប់នៅ ៣កុំ ៣ការពាររហូត ព្រោះខ្លួនខ្ញុំក៏មានគ្រួសារ និង កូនតូចៗ
~
ខ្ញុំមិនបានយកអាយុជីវិតពួកគាត់មកលេងសើចទេ យប់មិញពេលឡានពេទ្យទៅយកពួកគាត់មកធ្វើចត្តាឡីស័ក ដល់មកដល់ពួកគាត់ចុះ ខ្ញុំត្រូវឡើងឡានមកសម្រាកនៅមន្ទីរពេទ្យវិញ អាចមើលឃើញមុខពួកគាត់មិនបាន២នាទីផង ពេលឡើងឡានគ្រាន់តែកូនយំហៅម៉ាក់ ម៉ាក់ ម៉ាក់អើយ ម៉ាក់ អារម្មណ៍ខ្ញុំផ្ទាល់ សឹងតែផុតដង្ហើម អ្នកជាម្តាយហើយ មានកូនតូចៗទើបយល់អារម្មណ៍ហ្នឹង
~
មិនមែនខ្ញុំមានបំនងចង់អោយកើតឡើងនោះទេ ព្រោះថាខ្ញុំតែងតែគិតសុខសុវត្ថិភាពពួកគាត់ជាធំ ខ្លាចណាស់ ប្រយ័ត្នណាស់ វានៅតែកើតបានមកលើខ្ញុំទៀត
ខ្ញុំធ្វើតេស្តជាលើកនេះជាលើកទី៥ហើយ ទើបតែឃើញថាវិជ្ជមាន ម្យ៉ាងវិញទៀត ខ្ញុំផ្ទាល់ក៏មិនមានអាការះណាមួយ ដែលគួរអោយសង្ស័យ
~
រឺកត់សម្គាល់ថាខ្លួនឯងឆ្លងមេរោគមួយនេះទេ ព្រោះ អាការះដែលគួរអោយបារម្មណ៍ ខ្ញុំគ្មានទេ 1.កំដៅពេទ្យតាមដានតាំងពីខ្ញុំមកធ្វើចត្តាឡាស័ក រហូតមកដល់ខ្ញុំសម្រាកនៅពេទ្យបង្អែកគឺ 36.5 °c រហូត 2 អាការះក្អក ហៀរសំបោរ ឈឺករ ក្តៅខ្លួន អស់កំលាំង ល្ហិតល្ហៃ ក៏គ្មាន 3 ញាំបានធម្មតា 4 គេងបានធម្មតា 5 និយាយរួមឥលូវហ្នឹងខ្ញុំក៏ធម្មតានៅក្នុងខ្លួនខ្ញុំក៏គ្មានអ្វីប្លែក រឺ ធ្វើទុក្ខអីដែលក៏ប៉ុន្តែខ្ញុំនៅតែបន្តសហការជាមួយក្រុមគ្រូពេទ្យ
~
ធ្វើតាមណែនាំរបស់ក្រុមគ្រូពេទ្យ ជានិច្ច ខ្ញុំនិងតស៊ូ យកឈ្នះ ជំងឺមួយនេះអោយបាន ដើម្បីកុំអោយខេត្តយើងរាលដាលជំងឺនេះ ចុងក្រោយខ្ញុំក៏សុំអរគុណដល់ក្រុគ្រូពេទ្យគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ តាមដាន ពីសុខភាពអ្នកគ្រប់គ្នា ហើយខ្ញុំក៏សុំអោយអ្នកនៅតែថែរក្សាអនាម័យ ព្រោះជំងឺមួយនេះយើងមើលវាមិនឃើញទេ សូមបារមីលោកតាឌីថែរក្សាកូនចៅនៅខេត្តជៀសផុតជំងឺមួយនេះផងចុះ សូមអោយអ្នកគ្រប់គ្នាមានសុខភាពល្អ
~
សូមមើលសេក្ដីប្រកាសខាងក្រោម: