~
មានកាល្បីជាខ្លាំងនៅតាមបណ្ដាញសង្គ ក្មេងស្រីអាយុ ៨ ឆ្នាំ ពរប្អូនស្រីអាយុ ១១ ខែ ចាំរថយន្តសង្គ្រោះមកដឹកទៅព្យាបាលជំងឺកូវីដ-១៩ បានធ្វើអោយមហាេជនមានការសរសើរជាខ្លាំងនៅទឹកចិត្តបងស្រីដែលស្រលាញប្អូន
~
~
អ្វីដែលសំខាន់នោះគីក្មេងស្រីអាយុ ៨ ឆ្នាំមិនបានឆ្លងជំងឺកូវីដ-១៩តទេតែស្មក្រ័ចិត្តទៅមើលថែប្អូន។
រាធានីភ្នំពេញ ៖ យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថានៅវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមេសានេះ
~
រថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះទៅយកក្មេងស្រីពីរនាក់បងប្អូនយកទៅព្យាបាលជំងឺកូវីដ១៩ ដែលអ្នកផ្ទុកវិជ្ជមាន គឺក្មេងស្រីអាយុ១១ខែ ដោយបងស្រីអាយុ៨ឆ្នាំ គឺស្មក្រ័ចិត្តទៅមើលថែប្អូន។
~
លោកស្រីចៅសង្កាត់បានឲ្យដឹងទៀតថា ក្មេងស្រីអាយុទើប១១ខែនេះ បានឆ្លងជំងឺពីម្តាយ ហើយម្តាយបង្កើតក្មេងស្រីអាយុ១១ខែនេះ បានឆ្លងនិងយកទៅព្យាបាលមុនទៅហើយ។
~
ដូច្នេះជំងឺកូវីដ១៩នេះពិតជា សា ហា វ ណាស់សូម្បីតែក្មេងតូចទើបមានអាយុ១១ខែសោះក៏ត្រូវឆ្លងផងដែរ។ ហើយពុំដឹងថាម្តាយក្មេងស្រីទៅឆ្លងពីអ្នកណានោះទេ៕
~