~
រឿងមួយនេះបានកើតឡើងដែលើមិនគួរកើតតាមពិតទៅគ្មានកើតរឿងអីជាធំដុំសោះមិនគួរសោះឡើយស្ត្រីម្នាក់នេះធ្វើឬកច្រង៉េងច្រង៉ាងកាចដូចកញ្ជ្រោងញីជៈទឹ ក ក្តៅ ដាក់នារីអូតេសនាំឲ្យ ថោ កមុ ខ មា ត់ ពេញព្រះនគរ។
~
ស្ត្រីជាអ្នកដំណើរជនជាតិចិនម្នាក់នៅលើយន្តហោះជើងហោះហើរអ៊ែរអាស៊ីបានជ ះទឹ ក ក្តៅដល់ នា រី អូ តេ ស ម្នាក់ ធ្វើឲ្យយន្តហោះប្រញាប់បកក្រោយជាបន្ទាន់។
រូបភាពដែលថតដោយអ្នកដំណើរដទៃទៀតនៅលើយន្តហោះ បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញនារីអូតេសរូបនោះកំពុងបិទបាំងមុខរបស់នាងដោយការឈឺចាប់។
~
~
ហើយរឿងនេះកើតឡើងដោយសារតែស្ត្រីម្នាក់ខឹងនារីអូតេសនោះដែលមកប្រាប់ថា កៅអីដែលស្ត្រីរូបនោះអង្គុយគឺមិននៅក្បែរនឹងសង្សារនាងទេ ដែលជាហេតុធ្វើឲ្យស្ត្រីរូបនោះខឹងដោយមិនបានអង្គុយជិតគូស្នេហ៍ ក៏ជះកំប៉ុងមីដែលកំពុងតែក្តៅទៅលើនារីអូតេសនោះ។
~
ឃើញដូចនោះអ្នកបើកយន្តហោះបានចូលមកយ៉ាងលឿនដោយព្យាយាមធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់។ ចំណែក បុរសដែល ជាមិត្តប្រុសរបស់នារីនោះ បានជួយឈ្លោះប្រ កែ ក គ្នាហើយ គំ រា ម បំ ផ្ទុះ យ ន្ត ហោះផងដែរ។ ជើងហោះហើរដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសចិន ត្រូវបានត្រលប់បែរទៅអាកាសយានដ្ឋាននៅបាងកកភ្លាមៗ ដើម្បីព្យាបាលនារីអូតេសរូបនោះ។
~
អាជ្ញាធរត្រូវបានគេបញ្ជូននៅលើយន្ដហោះដើម្បីនាំយកស្ត្រីនិងដៃគូរបស់នាងចេញពីយន្ដហោះ។ បុរសរូបនេះនៅតែមានភាពក្លាហានដើម្បីយកមិត្តស្រីដូចជាព្រះនាងចេញពីយន្តហោះ។ អ្នកទាំងពីរត្រូវបាន គេ ប ង្ខំ ឱ្យធ្វើដំណើរទៅផ្ទះវិញ ដាច់ដោយឡែក។
~
ក្នុងអំឡុងពេលនៃការស៊ើបអង្កេតពីភាពចលាចលនេះ បុរសជាសង្សារនោះបាននិយាយថា នារីអូតេសនោះគឺមិនប្រយ័ត្នធ្វើឲ្យកំពប់ទឹកក្តៅលើខ្លួនឯង ដែលនាងយកមកឲ្យពួកគេ។ ក្រសួងទេសចរណ៍ចិនបាន ចា ត់ ការតាមផ្លូវច្បា ប់ទៅលើគូស្នេហ៍រូបនោះ ដែលធ្វើឲ្យកេរ្ត៍ឈ្មោះអ្នកទេសចរចិនអាប់អោនយ៉ាងខ្លាំង៕
~
សូមប្រិយមិត្តទស្សនា រូបភាពខាងក្រោម ៖