កាលពីពីម៉ោង១០ និង២០នាទីយប់ ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ ២០២១ នៅ គល់ស្ពានជ្រោយចង្វារត្រើយខាងកើត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្ដីខាងលើ ឈ្មោះ សុខ ខេង អាយុ២៥ឆ្នាំ មុខរបរជាអ្នកសម្អាងការ ស្នាក់នៅផ្សារសាមហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ស្រ្ដីខាងលើ បានយំរៀបរាប់ថា ប្ដីរបស់នាងតែងតែធ្វើបាបផ្លូវចិត្តនាងយ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រចណ្ឌមិនមានហេតុផល ហើយរករឿងនាងស្ទើររាល់ថ្ងៃ ធ្វើឲ្យនាងពិបាកចិត្តយ៉ាងខ្លាំងរហូតលែងចង់រស់
ហើយសម្រេចចិត្តមកបញ្ចប់ជីវិត ដោយលោតទឹកស.ម្លា.ប់ខ្លួន។ ប៉ុន្ដែខណៈនាងមិនទាន់ទៅដល់កន្លែងប្រុងនឹងលោតសម្លាប់ខ្លួនផង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ទាន់ពេលវេលា។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទាក់ទងទៅបុរសជាប្ដីរបស់នាងដើម្បីកសាងសំណូមរឿង ហើយអប់រំ និងណែនាំពួកគេ មុននឹងឲ្យត្រឡប់ទៅផ្ទះវិញដោយរលូនទៅតាមសន្តិវិធី៕