~
ខេត្តកំពង់ឆ្នាំង:ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ បុរសម្នាក់ ឈ្មោះ នូ ចុល ភេទប្រុសអាយុ៥៧ ឆ្នាំ មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន.ស្លា.ប់.នៅ មកពីជម្ងឺកូវីដ-១៩ សពជនរងគ្រោះត្រូវបាន បូ ជា នៅក្នុងវត្តក្នុងព្រះរាមរង្សី ដែលមានប្រជាពលរដ្ឋចូលរួមជាច្រើននាក់។
~
~
ឥឡូវនេះប្រជា ពលរដ្ឋដែលមានការពាក់ព័ន្ធ ត្រូវបានរថយន្តរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកមកធ្វើចត្តាឡីស័ក នៅសាលាគំរូក្រុងកំពង់ ឆ្នាំងទាំងយប់ផងដែរ។
~
នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិ បាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីគាត់.ស្លា.ប់.ហើយ ទើបមានការសង្ស័យ ក៏យកសំណាកគាត់ទៅធ្វើតេស្តនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នាវេលាម៉ោង ៨៖០០ព្រឹក ដោយឧបករណ៍តេស្តរហ័ស (Rapid Test) ហើយលទ្ធផលបានបញ្ជាក់ នៅម៉ោង ៤៖០០រសៀលនាថ្ងៃដដែល។
~
អាជ្ញាធរបញ្ជាក់ថា មានមនុស្សជាច្រើននៅក្នុងមូលដ្ឋាន បានពាក់ព័ន្ធជាមួយ ស ព ខាងលើ ដោយសារតែនៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានការសែនព្រេនកូនចៅ ខណៈដែលគាត់.ស្លា.ប់.នៅយប់ថ្ងៃដដែលនោះ។
~
លុះនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារមិនដឹងថា គាត់កើតកូវីដ១៩ ក៏មានការរៀបចំបុណ្យសព និងមានមនុស្សជាច្រើនទៀត បានទៅ បុ ណ្យ ស ព របស់គាត់។
~