ទទឹមនឹងនេះដែរ រឿងដែលធ្វើអោយមហាជន កាន់តែប្លែកអារម្មណ៏ ចំពោះពិធីមង្គលការនោះគឺថា ខាងស្រីមានអាយុដល់ទៅ ៤៧ឆ្នាំ រីឯខាងប្រុសវិញ ហាក់នៅវ័យក្មេងខ្ចី ដែលមានអាយុត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ។
ក្នុងនោះដែរ សំរាប់ទិដ្ឋភាពទាំងប៉ុន្មានដែលបានបង្ហោះនេះ គឺពិតជាទទួលបានការចាប់អារម្មណ៏ពីសំណាក់ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដែលទទួលបានការឡាយ ស៊ែររហូតទៅដល់ជាង រាប់ពាន់នាក់ឯណោះ។
ជាមួយនឹងគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះនោះបានសរសេររៀបរាប់ថា៖”កូនក្រមុំ៤៧ឆ្នាំកូនកំលោះ២៥ឆ្នាំ។ ស្នេហ៍មិនគិតពីអាយុទេសំខាន់ចេះស្រឡាញ់អោយតម្លៃគ្នា”។
ទៅណាមិនទាន់ឆ្ងាយចំពោះរឿងនេះ ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកមួយឈ្មោះ សម្រស់និងធម្មជាតិ បានបញ្ជាប់ប្រាប់ឲ្យដឹងពីទីតាំងដែលអ្នកទាំងពីរខាងលើរៀបការ គឺស្ថិតនៅខេត្ដ សៀមរាប”។
ហើយគូស្នេហមួយគូនេះធ្វើអោយគេគ្រប់គ្នាងើយឆ្ងល់ថាហេតុអ្វីបានជា កូនក្រមុំទុកដល់អាយុជាង៤៧ឆ្នាំបានការបែបនេះទៅវិញ។ ក្នុងនោះម្ចាស់ផេកក៏បានបញ្ជាក់ថាស្នេហាបើមិនទាន់ដល់គូរស្នេហ៍ទោះខំយ៉ាងណាក៏មិនបានការទេចាំរហូតដល់មានគូទៅ៕