ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ ត្រង់ចំណុចផ្ទះសំណាក់ដែលមានយីហោ «ផ្ទះយើង» ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសដែលជាជនរងគ្រោះបានប្រាប់ឱ្យដឹងថាកាលពីយប់កន្លងទៅរូបគាត់ជាមួយមិត្តស្រីរបស់គាត់បានជិះម៉ូតូ ១គ្រឿងម៉ាក ហុងដា ឌ្រីម C125 ស៊េរីឆ្នាំ2019 ពាក់ស្លាកលេខ ពោធិ៍សាត់ 1J-1124 បានមកគេងក្នុងផ្ទះសំណាក់ ឈ្មោះផ្ទះយើង ចំណែក ម៉ូតូផ្ញើនៅសន្តិសុខផ្ទះសំណាក់ នោះ តែនៅវេលា ម៉ោង៤ទៀបភ្លឺពួកគាត់ចេញមកយកម៉ូតូក៏បាត់ម៉ូតូគាត់។
បន្ទាប់មកគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏បឹងកក់ទី១អោយសមត្ថកិច្ចដោះស្រាយ ទើបធ្វើអោយសមត្ថកិច្ចចូលទៅដល់ផ្ធះសំណាក់ដើម្បីកសាងសំណុំរឿងសាកសួរវែកញែកខុសត្រូវ។
បន្ទាប់មកជនរងគ្រោះបានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុនោះខាងម្ចាស់ផ្ទះបានដោះស្រាយជាមួយគាត់ថា ចាំដល់ប៉ុន្មានថ្ងៃទៀតចាំដោះស្រាយសងសំណងដែលបាត់ម៉ូតូតែលុះដល់ថ្ងៃនោះ
ម្ចាស់ផ្ទះបែរជាមិនដោះស្រាយនិង មិនទទួលខុសត្រូវទៅវិញ ទើបជនរងគ្រោះចេញមុខបកស្រាយជាសាធារណៈចំពោះមុខអ្នកសារព័ត៌មានដើម្បីឱ្យម្ចាស់ផ្ទះសំណាក់ ចេញមុខដោះស្រាយ។
សូមបញ្ជាក់ថាពេលនេះជនរងគ្រោះមិនទាន់ទទួលបានដំណោះស្រាយណាមួយពីខាងម្ចាស់ផ្ទះសំណាក់នោះទេដោយកម្លាំងសមត្ថកិច្ចកំពុងដោះស្រាយរឿងពួកគាត់ទាំ ងពីររួមទាំងស៊ើបរកជនសង្ស័យដែលលួចម៉ូតូផងដែរ៕ប្រភព៖cambodiawikinews