យោងតាមវីដេអូឃ្លីបមួយរបស់សារព័ត៌មានចិន South China Morning Post ចុះផ្សាយថា បុរសអ្នកមានជនជាតិចិនម្នាក់បានកាន់ផ្កាមួយបាច់ហើយរៀបចំគំរោងនឹងនិយាយទៅកាន់នារីរុស្ស៊ីដែលគាត់បានមានចិត្តស្រលាញ់យ៉ាងខ្លាំងនោះថា
«រៀបការជាមួយខ្ញុំទៅបានទេ ខ្ញុំបានលង់ស្រលាញ់នាងតាំងពីថ្ងៃដែលខ្ញុំបានជួបនាងដំបូង ហើយខ្ញុំបានស្គាល់នាងអស់រយៈពេល ជាង១០០ថ្ងៃទៅហើយដែរ សូមមករស់នៅជាមួយខ្ញុំមកណា”។ គ្រានោះមហាជនដែលកំពុងឈរមើលលើដងខ្លួនបានស្រែកបន្ទរថា
“រៀបការជាមួយគាត់ទៅៗ ព្រមទៅៗ» ហើយក៏មានមនុស្សមួយចំនួនបាននិយាយទៀតថា “ខ្ញុំបានទិញឡាន (Lamborghini ) ដែលនាងស្រលាញ់ហើយ។ ហើយខ្ញុំក៏អាចទិញអ្វីៗដែលនាងស្រលាញ់បានទៀតដែរ។ ខ្ញុំពិតជាស្រលាញ់នាងខ្លាំងណាស់”។
នារីរុស្ស៊ីបាននិយាយតបវិញថា “សូមកុំបង្ខំខ្ញុំអី។ ខ្ញុំមិនចង់បានវាទេ ឲ្យខ្ញុំសុំទោសផងចុះ យើងមិនសាកសមជាមួយគ្នាទេ។ លោកឈប់ធ្វើអីចឹងទៅ”។គ្រានោះនាងពិតជាចង់ចាកចេញពីទីនោះណាស់
ប៉ុន្តែបុរសជនជាតិចិនកាន់ដៃនាងជាប់ និងបន្តនិយាយពាក្យដដែលៗថា “ខ្ញុំមានលុយ មានអ្វីគ្រប់បែបយ៉ាង នាងចង់បានអ្វីក៏ខ្ញុំអាចទិញឲ្យបានដែរ”។ ទ្រាំមិនបាននាងបានក្រវាសដៃចេញ
ហើយនិយាយពាក្យមួយឃ្លាចុងក្រោយថា៖“ចុះវាយ៉ាងម៉េចបើជាអ្នកមានអ្នកមានតែលុយគិតថាខ្ញុំជានារីមុខលុយមែនទេ?” ហើយនាងក៏បានដើរចេញបាត់ទៅ។ចំណែកបុរសជនជាតិចិនបានខឹងសម្បាយ៉ាងខ្លាំង

គ្រានោះផងដែរ បុរសជនជាតិចិនដែលជាបុរសខកស្នេហនោះបានលោតទៅទាត់ធាក់របស់របរផ្សេងៗដែលមានលើដងផ្លូវទាំងកំរោលរហូតមានគេចាប់បុរសម្នាក់នោះចេញបាត់ទៅ៕
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖