~
ប្រិយមិត្តពិតជាបាបជ្រាបរួមកហើយថាមានបុរស២នាក់ ដែលបើករថយន្តឡាយវីដេអូ ផឹ ក ស្រា បៀរ ដែរល្បីនៅតាបណ្ដាញសង្គម Tiktok ក៏ដូចជា Facebook ផងដែលនោះពេលនេះបុរស២នាក់ ដែលបើករថយន្តឡាយវីដេអូ ផឹ ក ស្រា បៀរ ដែលផ្ទុយនឹងមាត្រាទី១០ នៃច្បា ប់ ប្រ ឆាំ ង កូវីដ១៩ បានចូលខ្លួនសារភាពកំហុស។
~
~
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមកាងារព័ត៌មាន និង ប្រ តិ ក ម្មរ ហ័ ស
~
បានធ្វើការស្រាវជ្រាវរហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូបដែលបានបេីករថយន្តឡាយ ផឹ ក ស្រ ា បៀរ ដែលល្មើសទៅនឹងមាត្រាទី១០ នៃ ច្បា ប់ប្រ ឆាំ ងការឆ្លងរាលវីរុសកូវីដ១៩ ( បទមិនគោរពវិធានការរដ្ឋបាល ) ដែលត្រូវ ផ្ត ន្ទា ទោ ស ជា ពិ ន័ យ អន្តរការណ៍ពី ១លា ន ទៅ ៥លា នរៀល ។
~
នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពេញ បានធ្វេីការកោះហៅបុរសទាំងពីរឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ។
~
សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ ឈ្មោះ ហួ ធឹម ភេទប្រុស កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៧ មុខរបរធ្វើ ការ ក្រុ ម ហ៊ុ ន អ ច ល ន ទ្រ ព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបេីកបររថយន្ត និង អ្នករួមដំណើរ ឈ្នោះ ពិន នាត ភេទ ប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានថតឡាយវីដេអូ ក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព ផឹ ក គ្រឿ ង ស្រ វឹ ង ពេលកំពុងបើកបរ ដែល ល្មើ សទៅនឹងច្បា ប់ មិន គោ រ ពវិ ធា ន ការដ្ឋបាល (មាត្រាទី១០នៃ ច្បា ប់ ប្រ ឆាំ ង កូវីដ១៩) ។
~
~
នេះជាទង្វើដ៏អាក្រក់មួយដែលមិនគួរនឹងយកគំរូតាមនោះទេ ។
រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលេីបានចូលខ្លួនមកទទួលកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដើម្បីសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចធ្វើការផាក ពិន័យក្នុងម្នាក់ ៥លានរៀល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អ ប់ ខ្ពេី ម បែបនេះទៀតហើយ ៕
~
~