~
នាសម័យការកូវីដ១៩នេះជួយយកអាសារគ្នាក្នុងគ្រាកូវីដ១៩ គឺជារឿងសំខាន់ ហើយវាក៏ជាការបង្ហាញនៅការចេះស្រលាញ់ និងជួយគ្នាផងដែរក្នុងនាមជាខ្មែរដូចគ្នា។
~
ជាក់ស្តែងយោងតាមគណនីហ្វេសបុកមួយឈ្មោះ Huot Heng Qds បានរៀបរាប់នៅទឹកចិត្តម្ចាស់ផ្ទះជួលម្នាក់ថា:ខ្ញុំបាទនិងក្រុមការងារ R2Gate Dental Image Center សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អុី លី សុខចេង ម្ចាស់ផ្ទះ
~
ដែលមានសន្ដានចិត្តដ៏ល្អ មិនយកថ្លៃ ជួ លផ្ទះ ត ម្លៃ1000 ដុ ល្លា ក្នុង1ខែ ចាប់ពីខែនេះរហូតដល់ស្ថានភាពត្រឡប់មកល្អវិញ។ ខ្ញុំមិនបានតេទូរសព្ទសុំគាត់ចុះថ្លៃរឺមិនយកថ្លៃផ្ទះ តែបែរជាគាត់តេទូរសព្ទមកខ្ញុំប្រាប់ថាគាត់មិនយកថ្លៃ ផ្ទះវិញទៀត អរគុណអុីដែលយោគយល់គ្នាក្នុងគ្រាលំបាកនេះ។
~
~
ក្រោយឃើញបែបនេះ មហាជនជាច្រើនបានលាន់មាត់ថា:
“គាត់មានទឹកចិត្តនិតសន្តានចិត្តល្អណាស់បង” “ល្អមែន” “មិនដូចញុមទេបងមិនចុះដាច់ខាត” “ម្ចាស់ផ្ទះខ្ញុំ កុំថាឡើយចុះតែកន្ទុយមួយរយរៀលមិនចោលផង” “អុីចាស់រូបស្អាត ហេីយសន្តានចិត្តល្អណាស់” “ម្ចាស់ផ្ទះគេល្អម្លេះមិនដូចម្ចាស់ផ្ទះខ្ញុំទេ”៕
~