អត់លុយស្ទើរដាច់ពោះ!! តែក្លាយជាអ្នកមានភ្លែតដោយសារមានដុំមួយយកមកពីតំបន់នេះ ហើយវាមានតម្លៃរហូតដល់ ២៩ ម៉ឺន​ដុល្លារ…

បរុសដែលជាអ្នក​នេសាទក្រីក្រ​ដែលជាជនជាតិ​ថៃ​ម្នាក់បាន​ជួប​លាភ​ធំ ក្រោយ​ពេលដែលរូប​គាត់​បាននេសាទទាំងថ្ងៃត្រង់ស្រាប់តែ​ប្រទះ​ឃើញ​កម្អួត​ត្រី​បាឡែន ដែល​មាន​តម្លៃ​ថ្លៃ​រហូត​ដល់ ២៩ ម៉ឺន​ដុល្លារ។

~

ក្នុងនោះបានអោយដឹងថាកម្អួត​ត្រី​បាឡែនជា រឿងមួយដ៏សែនកម្រព្រោះវាមិនងាយចេញធំបែបនេះហើយនឹង មិនអាយចេញកម្អួត​ទេ នោះគឺមកពីប្រភេទសត្វត្រីបាឡែន អ្នកដឹងស្រាប់ហើយថាជាស្តាច់ត្រីមានមាឌធំជាងគេ

~

តែរឿងមួយដែលហួសចិត្តនោះគឺសត្វនេះជាប្រភេទសត្វដែលបរិភោគ តែប្រភេទកូនត្រីតូចៗតែប៉ុណ្ណោះ ចឹងហើយវាមិនងាយទេដែលវាបរិភោគដល់ចេញកម្អួត​នោះ ក្នុងនោះធ្វើអោយឈ្មួញដម្រង់ជួរដេញថ្លៃគ្រប់គ្នាហើយវាមានតម្លៃហួសពីការស្មាននោះគឺ ២៩ ម៉ឺន​ដុល្លារឯណោះ។

~

យ៉ាងណាមិញបុរស​ម្នាក់នោះមាន​ឈ្មោះថា Chalermchai Mahapan អាយុ ២០ ឆ្នាំ បាន​ប្រទះ​ឃើញ​ដុំ​កម្អួត​ត្រី​បាឡែន​ទម្ងន់ ៧ គីឡូក្រាម ក្រោយ​រូបគាត់​ចត​ទូក​នៅ​លើ​ឆ្នេរ Samila នៅ​ភាគ​ខាង​ត្បូង​ខេត្ត Songkhla កាល​ពី​ថ្ងៃ​ទី ០៦ ខែ​មករា ឆ្នាំ ២០២១ ។

~

បុរស​សំណាង​រូប​នេះ​បាន​និយាយ​ថា ដំបូង​ឡើយ​រូបគាត់​បាន​ចុះ​ទូក ដើម្បី​ទៅ​នេសាទ​ត្រី​ទេ ប៉ុន្តែ​ដោយ​សារ​តែ​អាកាសធាតុ​ប្រែប្រួល រូបលោក​ក៏​បាន​បង្ខំ​ចិត្ត​ឡើង​គោក​វិញ ។ ខណៈ​កំពុង​រុញ​ទូក​មក​ចតលោក​ក៏​បាន​ប្រទះ​ឃើញ​ដុំ​ថ្ម​ពណ៌​ស​ដ៏​ធំ​មួយ​នៅ​លើ​ខ្សាច់ ។

~

~

ដំបូងគាត់​គិត​ថា​វា​ជា​ដុំ​ថ្ម​ធម្មតា ប៉ុន្តែ​ក្រោយ​ទៅ​ពិនិត្យ​មើល​ជិតក៏​ចាប់​សង្ស័យ​ថា​វា​ផ្លែកបែបនេះប្រហែលជា​របស់​ដ៏កម្រហើយវាអាចមាន​តម្លៃ ពេលនោះគាត់​ក៏​បាន​យក​វា​មក​ផ្ទះដើម្បីសួរនាំថាមានតម្លៃមែន ឬក៏អត់។

~

~

ក្នុងនោះផងដែលគាត់បានបន្តថា«ខ្ញុំ​អត់​បាន​ដឹង​ថា​របស់​នោះ​ជា​អ្វី​ឡើយ រហូត​ទាល់​ខ្ញុំ​សួរ​ចាស់ៗ​ក្នុង​ភូមិ ទើប​គាត់​ប្រាប់​ថា​វា​ជា​កម្អួត​ត្រី​បាឡែន ។ ខ្ញុំ​ពិត​ជា​សំណាង​ណាស់ដែល​ប្រទះ​ឃើញ​វា។ ខ្ញុំ​មិន​ប្រញាប់​លក់​វា​នោះ​ទេ ព្រោះ​រង់ចាំ​ខាង​ក្រុមហ៊ុន​អន្តរជាតិ​មក​ទិញ​វា»

~

~

ហើយគាត់ចាំរហួតដល់ពេលនោះមានឈ្មួញ​អន្តរជាតិ​មក​ទិញ​វាមែនហើយហ៊ានអោយតម្លៃរហួតដល់ទៅ២៩ ម៉ឺន​ដុល្លារ ពេលនោះគ្រាន់តែគាត់ឃើញតម្លៃគាត់ស្វាងចែស ហើយគាត់ក៏សម្រេចចិត្តលក់វាតែម្តងទៅ៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔