
ជាក់ស្ដែង នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះក្រោយទទួលបានដំណឹងថា មានលោកតា លោកយាយពីរនាក់ ស្ថិតនៅខេត្តកំពង់ឆ្នាំង កំពុងតែជួបបញ្ហាខ្វះខាតយ៉ាងខ្លាំង ហេីយត្រូវបានភ្លេីងលេបត្របាក់ផ្ទះរបស់គាត់អស់ថែមទៀតផង
ក្នុងនោះធ្វេីឱ្យលោកជំទាវ កេីតចិត្តទួញសោកអាណិតអាសូលោកតា និងលោកយាយជាពន់ពេក ហើយក៏បានប្រកាសស្វែងរកពួកគាត់ទាំងពីរក្នុងគោលបំណងចង់ជួយសម្រួលទុក្ខលំបាករបស់គាត់ ឱ្យបានធូស្រាលខ្លះ ក្នុងស្ថានការណ៍ដ៏លំបាកនេះ។ នៅលេីគណនីហ្វេសប៊ុកផេកលោកជំទាវ ស្រីអូនបានសរសេរថា៖
«ពុទ្ធោអេីយ លោកតាលោកយាយ លំបាកហេីយ ភ្លេីងឆេះ.ផ្ទះអស់ទៀតយប់មិញខ្ញុំកំពុងទាក់ទងដេីម្បីជួយគាត់តាមលទ្ធភាពតែពិបាកជួបផ្ទាល់ណាស់ ព្រោះកូវីតកំពុងវៃលុក តែក៏ព្យាយាមជួយសំរួលការលំបាករបស់គាត់ដែរ គាត់រស់នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង»។