គុណម្តាយមិនភេ្លច!!! ពិធីការិនី គង់ សុជាតិបានបង្ហោះសារយ៉ាងកំសត់ជូនម្តាយថា…

មហាជនអ្នកគាំទ្រដែលនិយមតាមដានជីវិតឯកជនរបស់ក្រុមគ្រួសារពិធីការិនី គង់ សុជាតិ ប្រាកដជាធ្លាប់បានដឹងហើយថាក្រុមគ្រួសាររបស់ពិធីការិនីរូបនេះពោរពេញដោយសុភម្គលយ៉ាងខ្លាំង ជាមួយនឹងឪពុកម្តាយ និងប្អូនៗរបស់អ្នកនាង ។

~

ជារឿយៗគេបានសង្កេតឃើញថា គង់ សុជាតិ​តែងតែមានការជួបជុំក្រុមគ្រួសារ​ ឬធ្វើដំណើរកម្សាន្ត និងជប់លៀងយ៉ាងរីករាយផ្សេងៗ។ ក្រោយពីការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈមកអ្នកនាង គង់ សុជាតិ

~

ហាក់មិនបានបង្ហាញវត្តមានយ៉ាងក្តុកក្តួរមួយជាមួយនឹងការដឹងគុណលោកអ្នកមានគុណទាំង២ ហើយការជួបជុំក្រុមគ្រួសារធំរបស់អ្នកនាងត្រូវបានអខានដោយសារការបិតប្រទេស ក្នុងនោះអ្នកនាងបានបន្តថា នេះក៏ព្រោះតែឪពុកម្តាយ និង ប្អូនៗអ្នកនាងនៅផ្ទះផ្សេងៗគ្នា ហើយត្រូវចូលរួមវិធាន៣កុំ ៣ការពាររបស់សុខាភិបាលទៀត ។

~

សូម្បីតែថ្ងៃនេះជាថ្ងៃជម្រើនព្រះជនម្តាយបង្កើតរបស់អ្នកនាង ពោលគឺថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ នេះគឺអ្នកនាង គង់ សុជាតិ មិនអាចចូលរួមអបអរនិង មិនអាចធ្វើពិធីជម្រើនព្រះជនជូនម្តាយទេ។

~

~

យ៉ាងណាក៏ដោយ ឆ្នាំនេះមិនបានជួបជុំរៀបចំថ្ងៃជម្រើនព្រះជនរបស់អ្នកម្តាយដូចឆ្នាំមុនៗក្តី ប៉ុន្តែបើតាមការបង្ហោះឱ្យដឹងពីប្អូនថ្លៃរបស់ពិធីការិនីល្បីឈ្មោះរូបនេះឱ្យដឹងថា «ឆ្នាំនេះកូនៗ មិនបានធ្វើថ្ងៃកំណើតឱ្យអ្នកម្តាយ តែកូនៗបានធ្វើម្ហូបពីផ្ទះរៀបចំផ្ញើជូនឱ្យអ្នកម្តាយផងដែរ» ។

~

~

ការឱ្យដឹងខាងលើ បានធ្វើឱ្យមហាជនអ្នកគាំទ្រ សរសើរពីភាពកតញ្ញូរបស់អ្នកនាង គង់ សុជាតិ និង ប្អូនៗយ៉ាងខ្លាំង ក៏ព្រោះទោះជាមិនបានជួបជុំម្តាយ តែខ្លួនមិនភ្លេចឡើយថ្ងៃពិសេសរបស់អ្នកមានគុណ ៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔