~
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១ អ្នកយកព័ត៌មានរាយការណ៍ថា ទំព័រហ្វេសប៊ុក Myanmar Celebrity Tv Club បានរាយការណ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួនកញ្ញា Han Lay ដែលជាបវរកញ្ញាមីយ៉ាន់ម៉ាក្រោម
~
~
មាត្រា 122/505 B 33 បន្ទាប់ពីនាងបានឆ្លៀតឱកាសប្រើប្រាស់ការប្រកួតMiss Grand International ឆ្នាំ២០២០ ដែលប្រពឹត្តទៅនៅទីក្រុងបាងកកនៃប្រទេសថៃ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានលាតត្រដាងស្ថានភាពនៃការតវ៉ានៅមីយ៉ាន់ម៉ាជាមួយនឹងការស្លា.ប់មានការកើនយ៉ាងគួរឲ្យព្រួយបារម្ភ ។
~
~
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១កន្លងទៅនេះនាង Han lay បានចេញមុខដោយផ្ទាល់ដោយបានសរសេរសារលិខិតទៅកាន់ស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងបាងកកដើម្បីឱ្យរដ្ឋាភិបាលយោធាដោះលែងសកម្មជនរួមទាំងតារាសម្ដែងដែលបានចាប់ខ្លួនទាំងនោះឱ្យមានសេរីភាពឡើងវិញ និងស្នើឱ្យបញ្ឈប់អំពើហិ.ង្សាទា មទារកលទ្ធិប្រជាធិបតេយ្យមកវិញ ។
~
~
ក្រោយពីឃើញបែបនេះមហាជនអ្នកគាំទ្ររំភើបចិត្តជាមួយនាងយ៉ាងខ្លាំង ដែលនាងមានឆន្ទៈស្រឡាញ់ជាតិស្នេហាជាតិទោះបីមិនអាចធ្វើអ្វីបានច្រើនតែនាងខិតខំណាស់ដើម្បីប្រជាជននៃប្រទេសរបស់នាង៕
~
~