គេចាំបានថាគ្រាន់តែរៀបការភ្លាម យឿន ពិសី បានប្រកាសថានឹងយកកូនទៅតាមបំណងដោយមិនមានការពន្យាអ្វីឡើយ ។ ពេលនេះលោកក៏បានដូចបំណងដោយភរិយារបស់លោកកំពុងពពោះកូនដំបូងដែលជាកូនប្រុស ។
ក្នុងនោះម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Cambodia Got Talent រូបនេះបានបង្ហោះសារថា «យេ យេ ស៊ុបប្រាយបងប្អូនហើយ ខ្ញុំមានហើយខ្ញុំជិតបានក្លាយជាឪពុករបស់កូនខ្ញុំហើយ» ។
គេចាំបានថា យឿន ពិសី បានរៀបការជាមួយនារីម្នាក់ដែលមានរូបសម្រស់ស្អាត និង មានមុខរបរជាជាងអ៊ុតសក់ ដែលមានអាយុបងលោកពីរឆ្នាំក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាមួយឆ្នាំមក ។
បើទោះបីជាមិនមានឱកាសបានក្លាយជាអ្នកចម្រៀងនៅក្នុងផលិតកម្មក៏ពិតមែនតែពេលនេះ យឿន ពិសី បានច្រៀងបទចម្រៀងថ្មីៗបង្ហោះនៅក្នុងបណ្តាញសង្គមដោយទទួលបានការចូលចិត្តពីសំណាក់មហាជនជាច្រើនផងដែរ៕
