នារីម្នាក់ឈ្មោះ Huyen អាយុ ២៨ ឆ្នាំមកពីទីក្រុងហូជីមិញ នាងបានផ្លាស់ប្តូរជីវិតទាំងស្រុងក្រោយពីបានទៅកែសម្ផស្ស ព្រោះពីមុនមនុស្សភាគច្រើនតែងសើចចំអកថានាងមានមុខមាត់ និងរូបរាងអាក្រក់ដូចហី។
ជាក់ស្តែងប្តីរបស់នាង និងក្រុមគ្រួសារខាងប្រុសមិនពេញចិត្តនាងទេ ព្រោះពួកគេគិតថានាងមានមុខមាត់អាក្រក់ បើទោះបីជានាងបានបង្កើតកូនស្រីម្នាក់ឱ្យពួកគេក៏ដោយ។
ក្រោយមកពួកគេក៏ឈ្លោះគ្នា ហើយក៏បានលែងលះគ្នាតែម្តង បន្ទាប់ពីឆ្លងកាត់រឿងឈឺចិត្តខ្លាំងពេក នាងក៏បានសន្យាថានឹងផ្លាស់ប្តូរជីវិតរបស់នាង។ ចាប់តាំងពីពេលនោះមកនាងក៏បានផ្ញើកូនស្រីឱ្យម៉ាក់របស់នាងមើល ហើយនាងខិតខំធ្វើការ និងទៅមើលកូនស្រីតែពេលចុងសប្តាហ៍ប៉ុណ្ណោះ។
នាងចាប់ផ្តើមសន្សំលុយដើម្បីកែសម្ផស្ស ពីព្រោះនាងជឿជាក់ថានេះគឺជាគន្លឹះតែមួយគត់ដែលអាចផ្តាស់ប្តូរជីវិតរបស់នាងបាន។ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ នាងបានចំណាយប្រាក់អស់ ១០០ លានដុង (ជាង ៤,៣០០ ដុល្លារ) សម្រាប់ធ្វើការវះកាត់ កែសម្ផស្សនេះ។
នាងបាននិយាយថា «ដោយសារតែខ្ញុំមិនមានលុយច្រើន ទើបខ្ញុំត្រូវធ្វើការដោយមិនបានសម្រាកអ្វីច្រើនទេ បន្ទាប់ពីវះកា.ត់រួច។ ខ្ញុំនៅចាំបានថានៅថ្ងៃទី៣ បន្ទាប់ពីវះកា.ត់ដើមទ្រូងរូចខ្ញុំមានការឈឺចា.ប់ជាខ្លាំង តែខ្ញុំនៅតែទ្រាំ ទៅធ្វើការ ហើយពេលនោះគឺជាពេលដែលឈឺចា.ប់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ»។
ក្នុងនោះម៉ាក់របស់ Huyen មានការព្រួយបារម្ភអំពីសុខភាពរបស់នាង និងមិនគាំទ្រនូវការកែសម្ផស្សនេះទេ ក្រោយមកបន្ទាប់ពីឃើញការផ្លាស់ប្តូររបស់កូនស្រី គាត់ក៏ចាប់ផ្តើមគាំទ្រនូវការសម្រេចចិត្តមួយនេះ។
ជាក់ស្តែងការកែសម្ផស្សមួយនេះពិតជាអស្ចារ្យ និងផ្លាស់ប្តូរជីវិតរបស់នាងពិតមែន ហើយសូម្បីតែអតីតប្តីរបស់នាងក៏មានការភ្ញា.ក់ផ្អើ.លជាខ្លាំង នៅពេលលោកជួបនាងម្តងទៀតផងដែរ ក្នុងនោះអតីតប្តីនាងក៏បានលួងលោមនាងដែរ តែនាងមិនព្រម ហើយនិយាយថាកុំអោយអ្នកអាប់មុខដោយសារខ្ញុំទៀត។
បន្ថែមពីនេះទៀត នាងបានបង្ហើបឱ្យដឹងថាមុខមាត់ និងរូបរាងថ្មីនេះបានផ្តល់ជំនឿចិត្តដល់នាង និងជួយការងារនាងជាច្រើន ហើយបច្ចុប្បន្ននាងរីករាយនូវមុខមាត់ថ្មីនេះ ហើយនាងគ្រោងនឹងវះកាត់កែច្រមុះបន្ថែមទៀតនាពេលអនាគត៕