អូយយូយផឹកទឹកបង្គន់!!! កំពូលបុគ្គលិក​ហើយដែលហ៊ានធ្វើវាបាន តែនេះក៏ដោយសារតែរឿងមួយនេះដែរ…មានវីដេអូ

ចិន​ ៖ ​តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា វី​ដេ​អូ​របស់​នារី​បុគ្គលិក​អនាម័យ​វ័យក្មេង​ស្រោះព្រឹមព្រៃម្នាក់ ដែល​ហាក់ដូចជា​កំពុង​ផឹកទឹកដែល​ចេញពី​ចាន​បង្គន់ បាន​ធ្វើ​ឱ្យ​មានការ​ជ​ជែ​ក​ញែ​ក​​យ៉ា​​ង​​ក្តៅ​​​​គ​​គុ​​ក​​​នៅ​លើ​បណ្តាញ​សង្គម​ចិន​នៅ​ស​ប្តា​ហ៍​នេះ​។

~

បុគ្គ​​លិ​​ក​​​​អ​​នា​​ម័​​យ​​​រ​ប​ស់​ក្រុមហ៊ុន​ផលិត​ជី​មួយ ដែល​មា​នទី​តាំងនៅ​ខេត្ត​សាន​តុង​ប្រទេស​ចិន បាន​ធ្វើ​ឱ្យ​មានការ​ជជែក​វែកញែក បន្ទាប់​ពី​វី​ដេ​អូ​បង្ហាញ​ពី​ការ​ផឹកទឹក​ចេញពី​ចាន​បង្គន់ ដែល​នាង​បាន​សម្អាត​រួច​ហើយ​។

~

សកម្មភាព​បែប​នេះ បាន​ធ្វើ​ឱ្យ​មានការ​ជជែក​ពេញ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ ដោយសារស្ត្រី​វ័យក្មេង​ដែល​មាន​ត្រកូល Luo ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផឹកទឹក​ចេញពី​ចាន​បង្គន់ ដើម្បី​បង្ហាញ​ចៅហ្វាយ​ថា នាង​ពិតជា​បាន​សម្អាត​បង្គន់​បាន​ស្អាត​មែន​។ ចៅហ្វាយ​របស់​នាង​បាន​ទះដៃ​អបអរសាទរ ពេល​ដែល​នាង​បាន​លើក​ដាច់​អស់​មួយ​កែវ​។

~

~

សាធារណជន​បាន​ចោទប្រកាន់​ចៅហ្វាយ​ថា បាន​ធ្វើ​ឱ្យ​បុគ្គលិក​មាន​ភាព​អា​​ម៉ា​​​ស់​​​។ តែ​ខាង​ចៅហ្វាយ​បាន​ប្រាប់​ថា ការ​ធ្វើ​បែប​នេះ​គឺជា​ការ​ស្ម័គ្រចិត្ត​របស់​បុគ្គលិក​នោះ​ទេ ហើយ​បុគ្គលិក​ម្នាក់​នោះ​បាន​ធ្វើ​បែប​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ នាង​ធ្វើ​បែប​នេះ គឺ​ដើម្បី​យកចិត្ត​ចៅហ្វាយ​ថា នាង​ពិតជា​ធ្វើការ​សម្អាត​បាន​ល្អ​មែន​។

~

~

ខណៈ​ពេល​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន បាន​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​លើ​ការងារ​របស់​នាង អ្នកខ្លះ​ទៀត​ក៏​បាន​ចាត់​ទុក​សកម្មភាព​របស់​នាង​ថា ​ជា​អំពើ​គួរ​ឱ្យ​​​​ខ្ពើ​​​ម ​និង​មិន​មាន​ភា​ព​​​ថ្លៃ​​ថ្នូ​​រ​​​៕

~

~


ដក​ស្រង់​ចេញ​ពីវេបសាយ ៖ odditycentral

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔