កាលពីដើមខែនេះក្រុមគ្រូពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមួយក្នុងទីក្រុង Beni Suef ប្រទេសអេហ្ស៊ីបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានដឹងថាអ្នកជម្ងឺម្នាក់ដែលត្រូវបាននាំមកដោយមានអាការៈពិបាកដកដង្ហើម និងនិយាយមិនចេញ
ដោយសារតែមានត្រីជាប់ក្នុងបំពង់ករបស់គាត់។ នៅពេលពិនិត្យ គ្រូពេទ្យបានកត់សម្គាល់ឃើញថា ត្រីនេះត្រូវបានជាប់នៅចំណុចបំបែកនៃបំពង់ខ្យល់ ដែលធ្វើឱ្យខ្យល់អាចចូលបានបន្តិចបន្តួចបំផុត។
ក្រុមវេជ្ជបណ្ឌិតបានធ្វើការសុងតាមបំពង់ខ្យល់ដើម្បីទាញយកត្រីដែលនៅរស់នៅឡើយនោះចេញមកក្រៅវិញ។ ហើយវេជ្ជបណ្ឌិតឯកទេសខាងត្រចៀកច្រមុះនិងបំពង់ក លោក Ali Al-Hajri ដែលបានធ្វើការសង្គ្រោះបុរសខាងលើនោះ
បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អេហ្ស៊ីបប៉ុស្តិ៍លេខ១ថា ប្រសិនបើមកយឺតជាងនេះបនិ្តច គឺអាចធ្វើឱ្យប៉ះពាល់ដល់ជី.វិ.ត។ នេះគាត់ពិតជាសំណាងល្អណាស់ ការជួយសង្គ្រោះបានប្រព្រឹត្តទៅបានដោយជោគជ័យ។
តើហេតុអ្វីបានជានៅសុខៗត្រីទៅចូលក្នុងបំពង់ខ្យល់? វាពិតជាគួរឱ្យហួសចិត្តមែនទែន ដោយសារតែបុរសខាងលើនេះយកត្រីទៅដាក់ចូលក្នុងមាត់ដោយខ្លួនឯង។ ពេលនោះគាត់ចាប់បានត្រីមួយក្បាលហើយភ្លាមនោះក៏ឃើញត្រីមួយទៀត។
ដោយសារតែចង់ចាប់បានត្រីមួយទៀត គាត់ក៏យកត្រីមួយក្បាលដែលទើបតែចាប់បាន ទៅដាក់ទៅក្នុងមាត់សុិន នោះបណ្តាលឱ្យត្រីចូលដល់បំពង់ខ្យល់ រឿងនេះពិតជានឹកស្មានមិនដល់មែនដែលគាត់ហ៊ានធ្វើបែបនេះ៕