បើតាមការចុះផ្សាយពីសារព័ត៌មាន Coconuts ថៃបានឱ្យដឹងថា លោកវរសេនីយ៍ទោ Akkarapol Yeekoh ដែលជាប៉ូលិសស៊ើបអង្កេតមួយរូបប្រចាំខេត្ត Udon Thani បានប្រើប្រាស់ឧទ្ធម្ភាគចក្រនគរបាលភូមិន្ទថៃ ដើម្បីនាំប្រពន្ធជាទីស្រលាញ់គាត់ហោះមើលទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកដីថៃពីលើអាកាស។
សកម្មភាពជាច្រើនមាននៅក្នុងវីដេអូដែលថតដោយសាម៉ីខ្លួន និងត្រូវបានបង្ហោះចូលក្នុងគណនី TikTok ឈ្មោះថា @keng pakapawan។ ហើយតាមប្រភពពីសារព័ត៌មានថៃបានឱ្យដឹងថា វីដេអូត្រូវបានថតប្រហែលជា១នាទីតែ
ក្រោយបង្ហោះមិនបានប៉ុន្មានផងវីដេអូដើមត្រូវបានលុបចោល។ ប៉ុន្តែវាត្រូវគេថតចម្លងរួចទៅហើយ និងត្រូវបានផ្សព្វផ្សាយបន្តពេញបណ្តាញសង្គមនៅដើមសប្តាហ៍នេះ។ រហូតទល់តែមានចំណាត់ការភ្លាមៗពីសំណាក់សមត្ថកិច្ច។
ប្រភពពី Coconuts ដដែលបានឱ្យដឹងថា មេបញ្ជាការប៉ូលីសប្រចាំខេត្ត Udon Thani គឺលោក Pitsanu Unhaseri បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងៗ និងបានបញ្ជាឱ្យដកហូតតំណែងលោក Akkarapol និងផ្លាស់លោកទៅកាន់ទីតាំងអសកម្មមួយ។
លោក Pitsanu ក៏បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងវីដេអូនោះមានឈ្មោះថា Bell 429 ដំណើរការដោយម៉ាស៊ីនភ្លោះ ដែលជាទ្រព្យសម្បត្តិរបស់នគរបាលភូមិន្ទថៃ ហេតុដែលកើតឡើង គឺបានអោយដឹងថានោះគឺដោយសារប្រពន្ធបាននិយាយក្នុងវីដឹអូនោះថា «មើលប្តីផងស័ក្តិពេញស្មារចង់ជិះចង់ហោះពេលណាក៏បានដែរ គ្មាននណាហ៊ានទេបើគាត់ធំជាងគេនៅនឹងហើយ»៕ (ដកស្រង់ចេញពី Asiaone)
