តារាម៉ូឌែលអាហ្វ្រិកដែលមានឈ្មោះថា Ayuol Manyok រូបនេះបានចែករំលែករូបភាពក្នុងពិធីរៀបអាពាហ៍ពិពាហ៍លើបណ្តាញសង្គម Twitter របស់នាងនៅក្នុងឈុតកូនក្រមុំនៅខាងក្នុងព្រះវិហារមួយកន្លែង។
បើយោងតាមការបញ្ជាក់ពី Ayuol Manyok ចំពោះការសម្រេចចិត្តនេះ បន្ទាប់ពីនាងធុញទ្រាន់នឹងទង្វើផិ.តក្ប.ត់របស់បុរសៗ ដែលធ្វើឱ្យនាងមានការឈឺចាប់យ៉ាងខ្លាំង។ ដូចនេះហើយ ទើបនាងសម្រេចចិត្តរៀបការជាមួយខ្លួនឯង ដើម្បីបំភ្លេចរឿងសៅហ្មងពីអតីតកាល។
អ្នកនិយមលេងបណ្តាញ Twitter មួយចំនួន បានបង្ហាញប្រតិកម្មចំពោះការបង្ហោះនេះខុសៗពីគ្នា។ ដោយអ្នកខ្លះបានលើកសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់នាង។ ខណៈដែលអ្នកផ្សេងទៀតគិតថា វាគ្រាន់តែជាការទាញចំណាប់អារម្មណ៍ និងចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ
តែនាងចង់បញ្ជាក់ថានោះគឺនាងគ្រាន់តែចង់ប្រាប់ថានាងមិនទទួលយកនណាទេ ហើយហត់នឹងបកស្រាយច្រើនទើបនាងសម្រេចចិត្តរៀបការជាមួយខ្លួនឯងដើម្បីបញ្ចប់រឿងដែលមានមនុស្សប្រុសជាច្រើនតាមចែចង់នាងសុំរៀបការនឹងនាងតែនាងមិនព្រមព្រោះមិនចង់ឈឺចា.ប់៕