បុរសវ័យជំទុងម្នាក់ដែលបានជិះម៉ូតូទំនើបសេរីថ្មីYAMAHA បានជិះម៉ូតូហួសល្បឿនកំណត់ធ្វើអោយមានការប៉ះពាស់ជាមួយសម្ថកិច្ចខណ្ឌមានជ័យដែលធ្វើការសម្រួល និងការពារនៅតំបន់ក្រហម។
ក្នុងនោះបានអោយដឹងដែលថាបុរសដែលជាបុគ្គលិកដឹកជញ្ជូនFoodpanda បានធ្វើដំណើរយ៉ាងលឿនព្រោះប្រញាប់យកឥវាន់អោយភ្ញៀវ តែដល់កន្លែងកើតហេតុលោកចាប់ហ្រ្វាំងមិនទាន់ក៏បុកសមត្ថកិច្ចមួយទំហឹងក្នុងនោះលោកសមត្ថកិច្ចពិបាកទ្រាំពេកក៏បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
បន្ទាប់ពីកើតហេតុនោះសមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកFoodpanda ដែលបានបង្កអោយមានរឿងនេះកើតឡើងយកទៅស្នងការប៉ុសដើម្បីសាកសួររឿងហេតុបន្ថែមដែលបានកើតឡើង និងពន្យល់បន្ថែមទៀត។ ក្នុងនោះយើងឃើញថាមានផេកមួយឈ្មោះENN Hot newsបានបង្ហោះថា
«អាណិតសមត្ថកិច្ចខ្លោចចិត្ត បុគ្គលិកFoodpandaជិះម៉ូតូលឿនជ្រុលបុកសមត្ថកិច្ចអន្តរាគមន៍ខណ្ឌមានជ័យ កំពុងអនុវត្តវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ដេីម្បីទប់ស្កាត់កូវីដ១៩ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១»៕