ខ្ពស់ទៀបមិនសំខាន់!!ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ ចំពោះគូស្វាមីភរិយា មួយគូខណៈកម្ពស់មិនសមនិងគ្នា…

~

នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ បងប្អូនអ្នកលេងហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគូស្វាមីភរិយាមួយគូ ដោយខណៈកម្ពស់មិនសមនិងគ្នាដោយខាងប្រុសមានកម្ពស់ខ្ពស់ ជាងខាងស្រីច្រើន។

~

តាមហ្វេសប៊ុក Phëã Püy បានទំលាយរឿងមួយប្រាប់ថា ” ផ្ដើមពីសង្សា ក្លាយជាប្ដីប្រពន្ធ Sa Su Ke 2019 ពួកយើងបានផ្ដើមស្រលាញ់គ្នា ជាសង្សា រហូតពួកយើងក៏ស្រលាញ់គ្នាបានរយៈពេល 1 ឆ្នាំ ហើយក៏បែកគ្នា បែកគ្នាអស់រយៈពេល 3 ខែ ហើយក៏មានសង្សាថ្មីរៀងៗខ្លួន តែអារម្មណ៍ខ្ញុំនៅតែនឹកគាត់រហូត

~

~

ទោះនៅជាមួយអ្នកថ្មីក៏ដោយ រួចហើយពួកយើងក៏ត្រូវគ្នាវិញ ហើយគាត់ល្អជាងមុនច្រើន បន្ទាប់មក ពួកយើងក៏បន្តស្រលាញ់គ្នារហូតរយៈពេលជិត 2 ឆ្នាំ ហើយយើងក៏យល់ពីគ្នាកាន់តែច្រើន ចុះសម្រុងគ្នាច្រើន ទើបសម្រេចចិត្តថា រស់នៅជាមួយគ្នារហូតដល់មានថ្ងៃនេះ (ចង់និយាយថា រៀបការដោយមិនបានត្រៀមទុកមុន ) អរគុណប្ដី ដែលមិនបោះបង់អូន ហើយតែងតែស្រលាញ់អូនរហូតមក”។

~

ក្រោយឃើញបែបនេះ អ្នកខ្លះបានបង្ហាញអារម្មណ៍ថា ៖ អ្នកShareច្រើនណាស់, កូនក្រមុំcute គួរអោយស្រលាញ់ Congratulation, ជូនពរស្រឡាញ់គ្នា រហូតដល់ចាស់រៀងៗខ្លួន ចែសម្លាញ់, ខ្ពស់ម៉្លេះអូន ២ម៉ែត្រហើយទេដឹង ? ស្រលាញ់គ្នារហូតណា។

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔