ខ្លោ ចចិ ត្តណាស់!!ទុក្ខធំដោយសារកាថ្វីប្រហែសឪពុកម្តាយ ពីរនាក់បងប្អូន បានល ង់ទឹកស្លា ប់ ពេលដែល…

~

ខេត្តកំពត : ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចមានករណីក្មេងប្រុសស្រីចំនួន ២នាក់ ជាបងប្អូនបង្កើតរស់ក្នុងគ្រួសារក្រីក្រមួយ បានលង់ទឹកស្លា ប់ យ៉ាងអា ណោ ច អា ធ័ ម ពេលដែលឪពុកម្តាយជាប់រវល់ការងារផ្ទះរៀងៗខ្លួន។

~

លោក ជ័យ សិទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកក្រឹស បានឱ្យដឹងថា ក្មេ ង រ ង គ្រោះ ទាំងពីរនាក់ឈ្មោះ ឆេង សូ ភេទប្រុស អាយុ ៦ឆ្នាំ និងឈ្មោះ ឆេង រ័ត្ន ភេទស្រី អាយុ៤ឆ្នាំ។ ក្មេងទាំងពីរនាក់ មានឪពុក ឈ្មោះ នួ នឿត អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃិន ស្រីនាង អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

~

ទាំងពីរនាក់ប្តីប្រពន្ធសុទ្ធតែមានសភាពវិបល្លាសស្មារតី ហើយរស់នៅដោយលំ បា កខ្វះខាតទៀតផង។
លោកនាយប៉ុស្តិ៍ននគរបាលរូបនេះ បានរៀបរាប់ថា កាលពីម៉ោងប្រហែល ៨ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ខណៈពេលបុរសជាប្តីចេញទៅរកពងសត្វអង្ក្រងលក់ និងប្រពន្ធនៅផ្ទះក៏ចាប់ផ្តើមធ្វើកិច្ចការងារផ្សេងៗ។ មួយសន្ទុះក្រោយមកស្រាប់តែបាត់កូនទាំងពីរ ក៏ហៅអ្នកភូមិឱ្យជួយរក។

~

~

ដោយមានការភ្ញាក់ផ្អើលពីអ្នកភូមិព្រមទាំងប្រជាការពារផង បានដាក់ការសង្ស័យថា កុមារទាំងពីរ អាចចុះលេងទឹកអណ្តូងក្រោយផ្ទះក៏នាំគ្នាចុះរាវរកទើបប្រទះឃើញជាបន្តបន្ទាប់។ ភ្លាមៗនោះអ្នកភូមិ និងសមត្ថកិច្ចបាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការសង្គ្រោះ តែជា អ កុ ​ស​ ល ​កុ មារទាំងពីរនាក់ បាន ស្លា ប់ ទៅហើយ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔