ពិតឬទេ?អាជ្ញាធរមិនឱ្យដឹក ស ព អ្នកស្លា ប់ ដោយសារជំងឺកូវីដ មក បូ.ជា នៅក្នុងវត្តពួកគាត់តែត្រូវរារាំង….

~

ប្រជាពលរដ្ឋជាច្រើននាក់ លើកគ្នាមករារាំងអាជ្ញាធរមិនឱ្យដឹក ស ព អ្នកស្លា ប់ ដោយសារជំងឺកូវីដ មក បូ.ជា នៅក្នុងវត្តពួកគាត់ទេ !ពិតឬទេ?
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

~

បានលើកគ្នាមករារាំងអាជ្ញាធរមិនឱ្យដឹក ស ព ស្ត្រីម្នាក់ ដែលបាន ស្លា ប់ ដោយសារ ជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យកមក បូ.ជា នៅក្នុងវត្ត ដែលពួកគាត់ជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនេះ។
ស.ព ស្រ្តីខាងលើឈ្មោះ សូ ហៀង អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរនុក ឃុំត្រងិល ស្រុកកំពង់លែង បាន ស្លា ប់ ដោយមានវិជ្ជមានកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោយអាការៈរបស់គាត់ធ្ងន់ធ្ងរ ខណៈកូនប្រុសស្រី ២នាក់របស់គាត់ ក៏រកឃើញវិជ្ជមានកូវីដផងដែរ។

~

ពួកគេទាំង៣នាក់ បានធ្វើដំណើរពីភ្នំពេញ ទៅស្រុកកំណើត ដោយសារតែមន្ទីរពេទ្យនៅភ្នំពេញ២កន្លែង ដែលពួកគេបានទៅរក មិនទទួលព្យាបាល។
បើតាមប្រជាពលរដ្ឋ បានបញ្ជាក់ថា «កាលដែលពួកគាត់បាននាំគ្នាមករារាំងដល់អាជ្ញាធរមិនឱ្យដឹក ស ព ដែល ស្លា ប់ ដោយជំងឺកូវីដ១៩ យកមកបូជានៅក្នុងទីអារាមនេះដោ យសារតែពួកគាត់ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួក គាត់ដែលតែងតែចេញចូលមកធ្វើបុណ្យទានក្នុងវត្តនេះមិនដែលដាច់។

~

ព្រោះសព្វថ្ងៃនេះពួកគាត់ និងកូនចៅទាំង អស់គ្នាបានខិតខំការពារកុំឱ្យកើតមានការឆ្លងនៃជំងឺកូវីដ១៩នេះ ដោយខិតខំអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣ការពារ និង៣កុំ» យ៉ាងខ្ជាប់ខ្ជួនដោយសារតែខ្លាចជំងឺមួយនេះឆ្លងចូលក្នុងសហគមន៍ដោយគ្មានជំរើសទើបពួកគាត់ធ្វើបែបនេះ»។

~

ចំណែកលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា ការរៀបចំ បូ ជា ស ព ស្ត្រីដែលមានវិជ្ជមានកូវីដ១៩ ខាងនេះ គឺជាការរៀបចំបន្ទាន់ដោយមិនទាន់មានកន្លែងត្រឹមត្រូវ ដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ដែលវត្តនេះ ស្ថិតនៅដាច់ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ពិសេសការរៀបចំ បូ ជា នៅក្នុងទីប.ច្ឆានេះ ក៏បានរៀបចំមានអនាម័យ និងបច្ចេកទេសក្នុងការ បូ ជា ដោយភាពទទួលខុសត្រូវច្បាស់លាស់។

~

លោកបានបន្តថា ទីនេះគឺ បូ ជា តែ ស ព ស្ត្រីម្នាក់នេះទេ ពេលក្រោយបើមានអ្នក ស្លា ប់ ដោយសារជំងឺកូវីដ១៩ និងត្រូវយកទៅបូជានៅកន្លែងថ្មី ដែលមានទីតាំងនៅឯជើងភ្នំមួយកន្លែងឋិតក្នុងស្រុករលាប្អៀរ។ ពេលនេះបន្ទាប់ពីមាន ការតវ៉ា និងរារាំងពីប្រជាពលរដ្ឋ ដោយមិនឱ្យយក ស ព ស្ត្រីដែលមានជំងឺកូវីដ១៩ យកមក បូ ជា​ នៅទីនេះ លោកអភិបាលខេត្ត ក៏បានសម្រេចយក ស ព ទៅ បូ ជា នៅកន្លែងផ្សេងវិញហើយ៕

~

ប្រភព : http://knv-info.com/archives/179759

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔