ដំបូងឡើយនាងបានគិតថា វាគ្រាន់តែរាងកាយរបស់នាងដែលរងសម្ពាធនៅក្នុងយន្តហោះ ហើយមិនជាបញ្ហាអ្វីទេ។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពរបស់នាងពុំធ្វើឲ្យនាងទទួលបានអារម្មណ៍សុខស្រួលនោះទេ ពោលសូម្បីតែនាងបានលេបថ្នាំបំបាត់ការឈឺចាប់ក៏ដោយ តែដើមទ្រូងនាងវាបន្តរីកហើមធំឡើងៗដដែរ។
បន្ទាប់ចុះពីយន្តហោះ នាងបានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ ហើយគ្រូពេទ្យនិយាយថាការឈឺចុកចាប់នោះតាមពិតគឺបង្កឡើងដោយការដាក់បញ្ចូលស៊ីលីកូននៅក្នុងដើមទ្រូងរបស់នាងដែលពេលវាមានបញ្ហាវាអាចរីកឡើងធំខុសធម្មតាហើយវារីកធំមិនប៉ុនគ្នាទេវាមានតូចធំខុសគ្នា។
កាលពី៧ ឆ្នាំមុន Mai បានធ្វើការវះកាត់កែកុនសុដន់របស់នាង ហើយគ្រូពេទ្យនិយាយថា ស៊ីលីកូននោះគឺជារបស់មានគុណភាពអន់ ដែលបង្កឲ្យវាអាចផ្ទ.ុះចេញពីសុដន់របស់នាង ហេតុនេះហើយងនាងគួរតែទៅជួបគ្រូពេទ្យវះកាត់មុនៗរបស់នាង ដែលបានធានាសុវត្តិភាពពេញមួយជីវិតនៃការវះកាត់ឲ្យនាងក្នុងតម្លៃសេវា ២០០០ ពាន់ដុល្លារ ។
នាងបានទូរស័ព្ទទៅកាន់គ្រូពេទ្យវះកាត់របស់នាងដើម្បីសួរនាំគាត់ឲ្យណែនាំអំពីបញ្ហានេះ ប៉ុន្តែគាត់បានប្រាប់ថា គាត់លែងធ្វើការនៅក្នុងជាគ្រូពេទ្យកែសម្ផស្សទៀតហើយ ហើយ Mai ក៏ស្រឡាំងកាំងធ្វើចឹងបានទៀត នាងក៏ទាក់ទងគាត់លែងបានទៀតបន្ទាប់ពីថ្ងៃនោះមក
ដោយសារនាងគ្មានជម្រើស នាងក៏បានសម្រេចចិត្តស្វែងរកគ្រូពេទ្យវះកាត់ថ្មីដើម្បីព្យាបាលដើមទ្រូងរបស់នាង ព្រោះនាងអាចប្រឈមនឹងការឆ្លងមេរោគ ប្រសិនបើស៊ីលីកូននោះនៅតែស្ថិតនៅខាងក្នុងសុដន់របស់នាងទៀត នាងប្រាកដជាយ៉ាប់មិនខាន។
សំណាងគ្រូពេទ្យវះកាត់របស់នាងក្រោយនេះ ជាគ្រូពេទ្យជំនាញបានធ្វើការវះកាត់យកវាចេញដោយជោគជ័យ ហើយសុដន់ខាងឆ្វេងរបស់នាងក៏ទទួលបានសភាពល្អប្រសើរឡើងវិញដែរ ។

បន្ទាប់ពីជួបបទពិសោធន៍ដ៏លំបាកវេទនានេះ Mai បានចែករំលែករឿងរ៉ាវរបស់នាងជាមួយសារព័ត៌មាន ហើយព្រមានដល់អ្នកដទៃឲ្យមានការប្រុងប្រយ័ត្ននៅពេលជ្រើសរើសទីកន្លែងវះកាត់ ដើម្បីធានាថាពួកគេ នឹងរើសអ្នកជំនាញផ្នែកវេជ្ជសាស្ត្រត្រឹមត្រូវ៕