~
មានហេតុការណ៍ចម្លែកមួយកក្រើកបណ្តាញសង្គម Facebook ដោយនាំគ្នាស៊ែរចែករម្លែកគគ្រឹកគគ្រេងទាក់ទងនឹងការបាត់ បង់ ជី វិត របស់នារីស្រស់ស្អាតម្នាក់។ រឿងនេះបានកើតឡើងនៅឯខេត្តស៊ីសាកេត ប្រទេសថៃនាពេលថ្មីៗកន្លងទៅ។ នេះបើតាមសារព័ត៌មានថៃ SANOK.COM។
~
បើតាមសារព័ត៌មានខាងលើនេះ បានចុះផ្សាយថា មាននារីម្នាក់បានស្លា-ប់ ទៅចំនួន ៣ថ្ងៃហើយ ប៉ុន្ដែរូបរាងកាយពុំមានធុំក្លិនសោះ បែរជានៅមើលទៅ ធម្មតាដូចមនុស្សដែលដេកលង់លក់ទៅវិញ។ ពេលនោះសាច់ញាតិទាំងអស់គ្នាមានការងឿងឆ្ងល់ជាខ្លាំង ក៏បានបើកក្ដារម ឈូ សមើលផ្ទាល់ភ្នែក
~
ក៏ឃើញមុខមាត់នៅស្រស់នៅឡើយ ទើបសម្រេចចិត្តមិនបូ.ជាតាមកាលកំណត់ រហូតត្រូវពន្យារពេល ២ថ្ងៃបន្ថែមទៀត ទើបរាងកាយ ស.ព ចាប់ផ្ដើ ម រឹ ងហើយមានក្លិន ជាចុងក្រោយទើបសាច់ញាតិសម្រេចចិត្តបូ.ជាតាមប្រពៃណីទៅ។
~
យ៉ាងណាមិញ នៅពេលនោះ ពួកគេក៏បានអញ្ជើញគ្រូពេទ្យម្នាក់ឈ្មោះ Jiraphan Petch Khao មកកាន់វត្ត ដើម្បីមកពិនិត្យមើល។ លោក Jiraphan បានសន្និដ្ឋានថា អាការដែលនាងបង្ហាញចេញមក មុនពេលដា.ច់.ខ្យ.ល់ គឺនាងថ ប់ដ ង្ហើម ទើបបញ្ឈរភ្នែកដូច្នេះ តែនាងពិតជាបានចែកឋានបាត់ទៅហើយ។
~
ដ្បិតគ្រូពេទ្យបញ្ជាក់ប្រាប់យ៉ាងនេះក្ដី សាច់ញាតិបានលុបចោលពិធីបូ.ជាថ្ងៃទី ៨ មេសា និងយកស.ពមករក្សាទុកលើគ្រែ គ្របមុង រហូតដល់ថ្ងៃទី១០ មេសា។ នៅថ្ងៃ១០ មេសា នេះទើបពួកគេសម្រេចបូ.ជាម្ដងទៀត ព្រោះសភាពរាងកាយនាងបានប្រែប្រួលហើយ ដោយសារខ្លួនប្រាណចាប់ផ្ដើមរឹង និងមានក្លិនទើបពួកគាត់សម្រេចចិត្តធ្វើពិ ធីបូ ជាម្ដងទៀត។
~
នេះបើតាមការអះអាងរបស់ម្ដាយ។រីឯ នាងថងសយ កែវចាន់ ជាបងប្អូនរបស់ស.ពបាននិយាយថា កាលពីពេលដែលបើកក្ដារមឈូសនៅថ្ងៃទី៨ ប្រសិនបើឃើញស.ពមានសភាពរូបរាងកាយដូចថ្ងៃនេះ ក៏មិនបារម្ភអ្វីនោះដែរ អាចជាបូជានៅថ្ងៃនោះតែម្ដងហើយ តែអ្វីដែលឃើញនោះ គឺសភាពស.ពនៅស្រស់បស់ ទើបនាំគ្នាឆោឡោបែបនេះទៅ៕ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖
~
