ដឹងរឿងពិតហើយ!!នេះរឿងរ៉ាវពិតពីក្រោយ សកម្មភាពដែលល្បីរបស់ព្រះសង្ឈមួយអង្គ ឆាន់ចង្ហាន់ពេលថ្ងៃត្រង់នៅតាមផ្លូវ ដែលត្រូវគេចែកចាយលើបណ្តាញសង្គម (មានវីដេអូ)

~

សៀមរាប៖ ថ្មីៗនេះ មានវីដេអូឃ្លីបខ្លីមួយ ត្រូវបានគេចែករំលែកតៗគ្នាយ៉ាងច្រើន ជុំវិញសកម្មភាពរបស់ព្រះសង្ឈមួយអង្គ កំពុងឆាន់ចង្ហាន់ពេលថ្ងៃត្រង់នៅតាមផ្លូវដែលល្បីជាខ្លាំងនៅតាមបណ្ដាញសង្គម។

~


ទន្ទឹមនិងនេះផងដែល ក្រោយពីបានឃើញព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកមក ដែលបានផ្សាយថាព្រះសង្ឃនៅវត្តផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបពុំមានចង្ហាន់ឆាន់ឡើយ។ ហើយកាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ព្រះមេគណនិងលោក វណ្ណ ប៊ុនណា

~

ប្រធានមន្ទីរធម្មការបានចាត់ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាបានចុះទៅដល់វត្ត ប៉ុន្ដែមិនពិតដូចការផ្សាយនោះទេ។ ផ្ទុយទៅវិញ ការឆាន់ចង្ហាន់របស់សង្ឃនៅតាមផ្លូវជារូបភាពកាលពីចុងឆ្នាំ២០២០ ដោយសារជិតផុតម៉ោងឆាន់ពេលថ្ងៃត្រង់។

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាលាគណខេត្តសៀមរាប គួរបញ្ជាក់ថា ការពិតទៅព្រះសង្ឃមានវ័យចំណាស់អង្គនោះ គង់នៅវត្តអន្លង់ធំលើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ។ ឯការឆាន់នៅក្បែរចិញ្ចើមថ្នល់នោះ គឺពេលព្រះអង្គនិមន្តទៅព្យាបាលជំងឺនៅភូមិ ក្នុងឃុំកន្ទួតនោះ ហើយពេលនិមន្តត្រឡប់មកវិញត្រូវគង់ចាំរថយន្តឈ្នួលនៅមុខវត្តឥន្ទបារមីសិរីរដ្ឋដូចដែលឃើញក្នុងវីដេអូ តែដោយជិតផុតម៉ោងឆាន់ចង្ហាន់ថ្ងៃត្រង់ ញាតិញោមក៏បានទិញបាញ់ស៊ុងដែលគេ ល  ក់ តាមម៉ូតូប្រគេន ព្រោះគ្មានអ្វីលក់នៅម្តុំនោះទេ។

~

ហើយបច្ចុប្បន្ននេះ លោកតាបានលាចាកសិក្ខាបទ (សឹក) អស់រយៈពេល ៣ខែហើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ចំពោះស្ថានភាពវត្តឥន្ទបារមីសិរីរដ្ឋ ដូចឃើញក្នុងវីដេអូនោះ គឺមិនមានការខ្វះខាតអ្វីទេ ក្នុងវត្តមានព្រះសង្ឃពីរអង្គគង់នៅជាធម្មតា៕ប្រភព៖ រដ្ឋបាលខេត្ដសៀមរាប

~

សូមប្រិយមិត្តទស្សនារូបភាពខាងក្រោមនេះ៖


Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔