ក្នុងនោះយើងឃើញថានារីម្នាក់ដែលមានឈ្មោះថា ចាន់ ថន ដែលជាអ្នករស់នៅក្នុងស្រុកសំរោង ខេត្តតាកែវ បានជួបបញ្ហាលំបាកជាខ្លាំងហើយក្នុងនោះគឺថាគាត់ទើបសម្រាលកូនថ្មីពោលគឺកូនខ្ចី តែគាត់មានភារកិច្ចបង្រៀនសិស្សនៅត្រពាំងប្រាសាទ
នេះហើយទឺកចិត្តអ្នកគ្រូបង្រៀនប្រឹងបង្រៀនសិស្សព្រោះមិនចង់អោយសិស្សលំបាកក្រខ្វះចំណេះដឹងមិនអាចរៀនបន្តទៅថ្នាក់ខ្ពស់បាន សុខចិត្តលះបង់ភាពលំបាករបស់ខ្លួនដើម្បីមនុស្សច្រើនអ្នក ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺ
អ្នកគ្រូគាត់ទើបតែសម្រាលកូនហើយថ្មីៗ មានន័យថាអ្នកគ្រូសរសៃខ្ចី អ្នកគ្រូអើយហេតុអ្វីបានជាអ្នកគ្រូប្រថុយយ៉ាងនេះ សុខចិត្តពរកូនជិះរាប់គីឡូដើម្បីសិស្ស ថែមទាំងដើម្បីរកចំណូលចូលគ្រួសារផងដែរ។
យ៉ាងណាមិញបើយោងតាមប្រភពគណនីហ៊្វេសបុកមួយដែលមានឈ្មោះថា Chan Toun បានបង្ហោះរូបភាព និងសារបែបនេះថា៖«ផលលំបាកនៃជីវិតជាគ្រូបង្រៀនឆ្ងាយផ្ទះ, ទ្រាំៗទៅកូនធ្វើមិចយើងក្រមិនមានឡានជិះដូចគេ យំៗក៏ដេកភ្ងាក់ពីដេកក៏យំទម្រាំតែដល់ (សំរោង-ត្រពាំងប្រាសាទ មិនឆ្ងាយទេគ្រាន់តែ100kmតែប៉ុណ្ណោះ) »៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖
