ក្នងពិធីមង្គលការបានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតចាប់អារម្មណ៍ជាខ្លាំង ក៏ព្រោះតែវ័យរបស់ពួកគាត់ក្បែររយទៅហើយ។ តាមប្រភពពីសារព័ត៌មានបរទេសបានផ្សាយថា ពិធីមង្គលការនេះបានរៀបចំយ៉ាងអធិមអធម ដោយកូនក្រមុំមានឈ្មោះ វិល័យ មុកសិធិចិន្ដា អាយុ ៦៧ឆ្នាំ និងកូនកំលោះឈ្មោះ លាប់ឆៃខ្វាន់មានអាយុ ៨០ឆ្នាំ។
នេះបើយោងតាមប្រភពដដែលបញ្ជាក់ថា ខាងកូនកំលោះបានជូនថ្លៃបណ្ណាការ ចំនួន ៩៩ ៩៩៩បាត ឬប្រមាណ ៣ ៣០០ដុល្លារថែមទៀតផង។ ផ្ទះរបស់កូនក្រមុំ និងកូនកំលោះនៅឆ្ងាយពីគ្នាប្រហែល ១គីឡូម៉ែត្រប៉ុណ្ណោះ។
ទាំងនេះដែរ ក៏មានការហែជំនូនដូចពិធីទូទៅដែរ ដោយមានទាំងអ្នករាំនាំមុខពិធីដង្ហែជំនូន។ កូនកំលោះដង្ហែទៅដល់ផ្ទះកូនក្រមុំដោយមានការចូលរួមពីសមាគមន៍ចាស់ជរា និងសាច់ញាតិយ៉ាងច្រើន មកសម្ដែងក្ដីត្រេកអរ។
កូនកំលោះ កូនក្រមុំបានជួបគ្នានៅក្នុងសមាគម៍ចាស់ជរាប្រហែលមួយឆ្នាំជាងហើយ ហើយមុនពេលដែលព្រមព្រៀងរៀបការជាមួយគ្នាខាងកូនកំលោះគាត់ក៏បានប្រាប់ថា គាត់មានកូន ៣នាក់ ហើយប្រពន្ធរបស់ខ្លួនបានបាត់បង់ជីវិតទៅហើយ ចំណែកខាងកូនក្រមុំក៏ដូចគ្នា មានកូន ៣នាក់ហើយស្វាមីក៏បានទទួលអនិច្ចកម្មទៅហើយដែរ៕

រូបភាពដក់ស្រង់ខាងលើ