
គណនីហ៊្វេសបុករបស់គាត់បានបង្ហោះសារជាដំណឹងល្អមួយថា៖«ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានទទួលតួនាទីមួយទៀតគឺជា អាជ្ញាកណ្តាលការប្រកួតការចងចាំ (Arbiter of Memory) ក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់អន្តរជាតិនិងលំដាប់ពិភពលោក។
ការផ្តល់តួនាទីជាអាជ្ញាកណ្តាលការប្រកួតការចងចាំ (Arbiter of Memory) នេះ ក្នុងមួយប្រទេសអាចមានត្រឹមតែ ២ នាក់ប៉ុណ្ណោះ។ ខ្ញុំនៅតែជាអត្តពលិកការចងចាំដដែល គ្រាន់តែបន្ថែមតួនាទីមួទៀតដេីម្បីអោយពិភពលោកទទួលស្គាល់ក្រុមការចងចាំកម្ពុជានាពេលអនាគត»៕
សូមទស្សនារូបភាពខាងក្រោម៖
