ជាក់ស្តែង៨ ឆ្នាំក្រោយស្រាប់តែកើតរឿងគួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ដោយក្មេងប្រុសឈ្មោះ ខេអិងុ សាតូ រូបនោះបានធំធាត់ឡើងក្នុងរូបភាពជាមនុស្សស្រីយ៉ាងស្រស់ស្អាត ធ្វើឱ្យមហាជនចាំណាំមិនបាន ទាល់តែមានការបកស្រាយពីរូបគេផ្ទាល់ ។
បច្ចុប្បន្ននេះ ខេអិងុ សាតូ ដែលជាក្មេងប្រុសកាលពី ១១ ឆ្នាំមុននោះបានប្តូរឈ្មោះថ្មីថា សាគូរៈ សាតូ (Sakura Sato) វិញ និង កំពុងមានអាយុ ១៩ ឆ្នាំ ហើយសិក្សាឆ្នាំទី ២ នៅសកលវិទ្យាល័យនរេសួន ប្រទេសថៃ ។
ដោយឡែកដំបូងឡើងគ្មានអ្នកណាអាចចាំរូបគេបានថាជាក្មេងប្រុសម្នាក់ដែលមានអាយុ ១១ ឆ្នាំ កាលពីកន្លងមកនោះទេ ដោយសារតែភាពស្រស់ស្អាតជានារីពេញតួក្នុងពេលបច្ចុប្បន្នរបស់នាង
ប៉ុន្តែក្រោយចូលរួមលេងក្នុងកម្មវិធីកម្សាន្តមួយកាលពីពេលថ្មីៗកន្លងទៅនេះ សាគូរៈ សាតូ បានទម្លាយពីអតីតកាលរបស់ខ្លួនថាជាក្មេងប្រុសម្នាក់ដែលបានកាន់រូបថតប្រកាសស្វែងរកឪពុកជាជនជាតិជប៉ុនកាលពី ១១ឆ្នាំមុន ទើបមហាជនមានការចាប់អារម្មណ៍ និងបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរស្មានមិនដល់ថាគេបានផ្លាស់ប្តូរមកជាមនុស្សស្រីវិញបែបនេះ ៕ប្រភព៖ pop