~
នាសម័យនេះជឿទេថាមានអ្នកដែលស្រលាញយើងមិនគិតពីសម្រស់!!វាមានតិចណាស់សម្រាប់មនិស្សយើងនាសម័យនេះបើយើងមិនស្អាតហើយថែមទាំងមិនមានទ្រព្យសម្បត្តិទៀតគ្មាននរណាមកស្រលាញ់យើងទេ។
~
ផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី បុរសម្នាក់ដែលមានមុខមាត់មិនស្អាត ខុសប្លែកពីអ្នកដទៃ ដែលមានស្លាកស្នាមដ៏ចម្លែកនៅលើមុខ ដោយលោកមានឈ្មោះថា Boonmi ដែលត្រូវបាននារីដ៏ស្រស់ស្អាតម្នាក់ យល់ព្រមរៀបការជាមួយ ដោយមិនគិតពីរូបសម្រស់ ប៉ុន្តែបន្ទាប់ពីរៀបការនឹងគ្នា អស់រយៈពេលមួយឆ្នាំ ទំនាក់ទំនងជាប្ដីប្រពន្ធនឹងគ្នា ក៏ត្រូវបានបញ្ចប់ ដោយនាងក៏បានទៅរៀបការ ជាមួយនឹងអ្នកថ្មី ផងដែរ។
~
តែទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ បុរសដែលមានស្លាកស្នាម ដ៏ចម្លែកនៅលើមុខរូបនេះ បានផ្ដល់បទសម្ភាសន៍ម្ដងទៀត ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់លោក ដោយបានបង្ហើបថា ខណៈពេលនេះ
លោកនៅមិនទាន់មានសង្សារនៅឡើយទេ។លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតថា មាននារី២ ទៅ ៣ នាក់ ហើយ
~
ដែលកំពុងទាក់ទងនិងលោក ប៉ុន្តែ មិនដឹងថាត្រូវយល់ព្រម ជាមួយអ្នកណានោះទេ ព្រោះនារីទាំងនោះសុទ្ធតែស្អាតៗដូចគ្នា ព្រមទាំងមានការនិយាយគ្នាយ៉ាងចុះសម្រុងទាំងអស់ទៀតផង ។
យ៉ាងណាមិញ ក្រោយពីបានជ្រាបបែបនេះហើយ ហ្វេនៗ និងអ្នកតាមដានជាច្រើន ក៏បានចូលរួមលើកទឹកចិត្តដល់រូបលោក ព្រមទាំងជូនពរ និងសង្ឃឹមថា រូបលោកនឹងជួបអ្នកដែលល្អ មកជាគូជីវិត ផងដែរ៕
~