ពស់កាន់សិល្បិ៍២ក្បលធំៗប្រហែល៥ម៉ែត្រនៅក្នុងដំបូកល្បីថាជាពស់ដែលតាមថែរក្សាអ្នកភូមិពីគ្រោះចង្រៃហើយ
វត្តព្រៃធំ ដែលបច្ចុប្បន្នហៅថា វត្តសត្ថារាជាអង្គព្រៃធំ គឺជាទីរាមដែលមានប្រវត្តិដ៏ចំណាស់មួយ និងជាទីកន្លែងពោពេញដោយអបិយជំនឿដ៏សក្តិសិទ្ធ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ប៉ុន្តែហាក់ពុំសូវមានពុទ្ធបរិស័ទទៅគោរពបូជាច្រើននោះឡើយ ដោយសារតែស្ថិតនៅតំបន់ព្រៃឆ្ងាយពីទីប្រជុំជន និងមិនសូវសម្បូរផ្ទះអ្នកភូមិនៅជុំវិញនោះ។ ព្រះគ្រូចៅអធិការវត្ត សត្ថារាជាអង្គព្រៃធំ បានមានថេរដិការថា ក្នុងរយៈពេល ២ឆ្នាំនៃការប្រឹងប្រែងកសាងទីអារាម បែបធម្មយុត្តិកនិកាយមួយនេះឡើង មិនមែនជារឿងងាយស្រួលនោះទេ ហើយដំបូងឡើយអ្នកស្រុកគិតថា ព្រះគ្រូ គឺជាអ្នកបួសក្លែងក្លាយថែមទៀតផង។ បច្ចុប្បន្នបញ្ហាប្រឈម …