ក្តៅៗ បែកធ្លាយរឿងអាស្រូវត្រូវចាប់ផ្សឹកព្រះសង្ឃ១អង្គ ក្រោយធ្វើឲ្យក្មេងស្រីវ័យ១៤ឆ្នាំមានផ្ទៃពោះ…
ខេត្តព្រះវិហារ៖ ព្រះសង្ឃមួយអង្គ គង់នៅវត្តមួយនៃខេត្តកំពង់ធំ ត្រូវបានអនុគណស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចាប់ផ្សឹករួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ក្រោយបែកធ្លាយរឿងអាស្រូវលួងលោមក្មេងស្រីអនីតិជនម្នាក់ រួមភេទរហូតដល់នាងមានផ្ទៃពោះ។ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្សអមអយ្យការសាលាដំបូងខេត្តព្រះវិហារ បានថ្លៃងប្រាប់បណ្តាញសារព័ត៌មានថា លោកបានដឹកនាំនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ (ជាព្រះសង្ឃ) ក្រោយអនុគណស្រុកសង្គមថ្មីចាប់ផ្សឹក ពាក់ព័ន្ធនឹងករណីលួងលោមក្មេងស្រីជាអនីតិជនម្នាក់រួមភេទរហូតមានផ្ទៃពោះ។ សង្ឃកំហូចដែលត្រូវចាប់ផ្សឹកនេះ មានឈ្មោះ យុន សុខេត អាយុ២១ឆ្នាំ …